បរទេស៖ ប៉ូលីសបានជួបជុំគ្នានៅផ្សារទំនើប Central Plaza Rattanathibet ក្នុងទីក្រុង Nonthaburi នៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីការផ្ទុះអាវុធ ត្រូវបានគេលឺនៅខាងក្នុងផ្សារទំនើបមួយនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សំឡេងផ្ទុះអាវុធត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅម៉ោងប្រមាណ ៤ និង ២០ នាទីរសៀល ហើយប្រជាជនបានភៀសខ្លួនចេញពីអគារនៅសង្កាត់ Muang ។
វិទ្យុចរាចរណ៍ Jor Sor 100 បានរាយការណ៍ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ហើយប្រជាជនបានចាប់ផ្តើមវិលត្រឡប់ទៅផ្សារវិញ។ មិនមានរបាយការណ៍នៃអ្នកស្លាប់ ឬរងរបួសទេ។
សូមជម្រាបថា ប្រទេសថៃ នៅតែកំពុងវិលវល់ពីឧប្បត្តិហេតុនៅផ្សារទំនើប Terminal 21 ក្នុងទីក្រុង Nakhon Ratchasima កាលពីថ្ងៃទី ៨-៩ ខែកុម្ភៈនៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស ២៩ នាក់និងរបួស ៥៨ នាក់៕ប្រែសម្រួលៈ ណៃ តុលា