ព័ត៌មានអន្តរជាតិ

និស្សិត យោធាអារ៉ាប៊ីសាអូឌីត នឹងបន្តហ្វឹកហាត់ បើកយន្តហោះ នៅសហរដ្ឋអាមេរិក

បរទេស ៖ និស្សិតរៀបបើកបរយន្តហោះ អារ៉ាប៊ីសាអូឌីត ត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ថា នឹងនៅតែបន្តធ្វើការ ហ្វឹកហាត់បើកយន្តហោះ នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានផ្អាក ក្រោយមានករណីបាញ់ ប្រហារមួយ នៅមូលដ្ឋានទ័ពជើងទឹក ក្នុងរដ្ឋផ្លរីដា ស្របពេល ដែលទ័ពជើងទឹក បានធ្វើការស៊ើបអង្កេត ត្រួតពិនិត្យមើល និស្សិតបរទេស ។

មន្ត្រីនាំពាក្យទ័ពជើងទឹក អាមេរិក លោកស្រី Megan Isaac បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្ននភាព នៃគោលនយោបាយទ័ពជើងទឹក រួមបញ្ចូលទាំងបទ បញ្ញត្តិថ្មីហាមឃាត់ មិនឲ្យនិស្សិតយោធាអន្តរជាតិ កែច្នៃបង្កើតអាវុធដោយខ្លួនឯង ដាក់កំហឹតមិនឲ្យជនជាតិ បរទេស ទាំងអស់ ចូលទៅក្នុង បរិវេណអគារ ដែលលបានកំណត់ទុក និងតម្រូវឲ្យនិស្សិតយោធា បរទេសគោល នយោបាយទាំងនេះ ដើម្បីទទួលបានការហ្វឹកហាត់ នៅសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា និស្សិតយោធាអន្តរជាតិ បានបន្តធ្វើការហ្វឹកហាត់ហោះហើរជាថ្មី នៅថ្ងៃទី២៥ ខែកុម្ភៈ ក្រោយទ័ពជើងទឹកអាមេរិក បានពេញចិត្ត ចំពោះលក្ខខណ្ឌតម្រូវនានា ដែលកំណត់ ដោយរដ្ឋមន្ត្រីការពារជាតិ លោក Mark Esper បន្ទាប់ពីមានហេតុការណ៍បាញ់មួយ នៅមូលដ្ឋានទ័ពជើងទឹក Pensacola កាលពីខែធ្នូ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top