ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ផ្អាកសាលារៀន ស្របពេលមានការផ្ទុះឡើង នៃកូរ៉ូណាវីរុស

បរទេស៖យោងទៅតាម ប្រព័ន្ធផ្សព្វផ្សារដ្ឋ របស់កូរ៉េខាងជើង បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង កំពុងតែពន្យាពេលបើកបវេសនកាល សាលារៀននិងមត្តេយ្យសិក្សានានា ស្របពេលមានការផ្ទុះឆ្លងកូរ៉ូណាវីរុសថ្មីនៅក្នុងប្រទេសចិន នៅតែបន្តរីករាលដាល។ 

ប្រព័ន្ធផ្សព្វផ្សាយកណ្ដាលកូរ៉េដែលគ្រប់គ្រងដោយទីក្រុងព្យុងយ៉ាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មជ្ឈមណ្ឌលកុមារ សាលាមតេ្តយ្យ សាលារៀន និងសាកលវិទ្យាល័យ កំពុងតែពង្រីកការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងនៃជម្ងឺឆ្លងតាមផ្លូវដង្ហើមថ្មី។ 

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានឲ្យដឹងថា ការឈប់សម្រាកនារដូវរងារសម្រាប់សាលារៀនរបស់ប្រទេសកូរ៉េខាងជើង គឺចាប់ពីខែមករាដល់ពាក់កណ្ដាលខែកុម្ភៈ ហើយសម្រាប់ថ្នាក់សាកលវិទ្យាល័យ ការឈប់សម្រាកចង់នៅចុងខែមករា៕ ប្រែសម្រួល៖ប៉ាង កុង 

To Top