បរទេស ៖ ទ័ពជើងទឹក សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា នាវាចម្បាំងចិនមួយគ្រឿង បានបាញ់កាំរស្មីឡាស៊ែ លំដាប់អាវុធ ទៅលើយន្ត ហោះល្បាតទ័ពជើងទឹក សហរដ្ឋអាមេរិក មួយគ្រឿង នៅដែនអាកាសអន្តរជាតិ កាលពីសប្ដាហ៍មុន ហើយទ័ពជើងទឹក អាមេរិក បានចាត់ទុកបែបនេះ របស់ចិន ថាជាទង្វើអសុវត្ថិភាពគ្មានវិជ្ជាជីវៈ។
មន្ត្រីទ័ពជើងទឹកនៅកោះហាវ៉ៃ បាននិយាយដូច្នេះថា នាវាពិឃាតចិនលេខ១៦១ មួយគ្រឿង បានផ្តោតគោលដៅ លើយន្តហោះទ័ពជើងទឹក P-8A Poseidon មួយគ្រឿង ក្នុងខណៈយន្តហោះនេះ កំពុងតែធ្វើការហោះហើរ ចម្ងាយប្រមាណ ៣៨០ម៉ាយនៃកោះហ្គាម ពីលើដែនទឹកអន្តរជាតិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាចម្បាំង ប៉ាស៊ីហ្វិក អាមេរិកបាននិយាយថា “កាំរស្មីឡាស៊ែ ដែលមិនអាចមើលឃើញ ដោយភ្នែកទទេបាន ត្រូវបានឧបករណ៍ ចាប់សញ្ញាលើយន្តហោះ P-8A ចាប់សញ្ញាបាន ហើយកាំរស្មីកម្រិត អាវុធនេះ អាចបង្កឲ្យមានការ ប៉ះពាល់ធ្ងន់ធ្ងរ ចំពោះយន្តហោះ និងអ្នកបើក ក៏ដូចជានាវា និងប្រព័ន្ធ របស់យន្តហោះផងដែរ” ៕
ប្រែសម្រួល ៖ ប៉ាង កុង