ព័ត៌មានអន្តរជាតិ

ថ្នាក់ដឹកនាំតំបន់ មជ្ឈិមបូព៌ា ធ្វើដំណើរទៅដល់កាតា ដើម្បីចុះហត្ថលេខា កិច្ចព្រមព្រៀងសន្តិភាពអាមេរិក និងអាហ្វហ្គានីស្ថាន

បរទេស៖ ថ្នាក់ដឹកនាំបរទេសនានា តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅដល់ប្រទេសកាតា ហើយនៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីត្រៀមរៀបចំសម្រាប់ កិច្ចព្រមព្រៀងសន្តិភាពមួយ ដែលនឹងបញ្ចប់ការពាក់ព័ន្ធផ្នែកយោធា សហរដ្ឋអាមរិកអស់រយៈពេលជិត២ទសវត្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ 

រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន៧ និងតំណាងមកពីប្រទេសចំនួន៥០ផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងចួលរួមក្នុងកម្មវិធីចុះហត្ថលេខា ក្នុងទីក្រុងដូហា នាថ្ងៃសៅរ៍នេះ ហើយសច្ចានុម័តនៃកិច្ចព្រមព្រៀង គឺពឹងផ្អែកទៅលើការបញ្ចប់យ៉ាង ជោគជ័យនៃបទឈប់បាញ់គ្នារយៈពេល១សប្ដាហ៍ នៅក្នុងសប្ដាហ៍នេះ។ 

គួរបញ្ជាក់ថា ការចុះហត្ថលេខានាថ្ងៃសៅរ៍នេះ គ្រោងនឹងធ្វើឡើង នៅទីស្នាក់ការកណ្ដាលនៃក្នុងទីក្រុងដូហា ហើយអ្នកមានបណ្ដាស័ក្តិនានា បានចាប់ផ្តើមទៅដល់នៅថ្ងៃសុក្រម្សិលមិញនេះ ចំណែករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមរិក លោក  Mark Esper និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក  Jens Stoltenberg  នឹងធ្វើទស្សនកិច្ចទីក្រុងដូហា នៅថ្ងៃសៅរ៍នេះ ដើម្បីប្រកាសពីសេចក្តីប្រកាសសន្តិភាពរួមគ្នាមួយ ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក  Ashraf Ghani៕

ប្រែសម្រួល៖ប៉ាង កុង 

To Top