ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅកូរ៉េខាងត្បូង កើនឡើងដល់ជាង ៤ពាន់នាក់ និងស្លាប់ជាង ២០នាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណី ឆ្លងវីរុសនេះចំនួន ៤៧៦ ករណីនៅថ្ងៃច័ន្ទនេះ ដោយនាំយកចំនួនសរុប នៃការឆ្លងនៅទីនេះទៅដល់ ៤.២១២ ខណៈប្រទេសនេះ ផ្តល់នូវការឆ្លើយតបទាំងអស់ ចំពោះវីរុសដែលរីករាលដាលយ៉ាងឆាប់រហ័ស ដែលរួមមានកម្មវិធីសាកល្បងដ៏ធំមួយ។

រហូតមកដល់ពេលនេះ មានមនុស្សចំនួន ២២ នាក់ ដែលភាគច្រើនជាអ្នកមានជំងឺមូលដ្ឋាន បានស្លាប់នៅប្រទេសកូរ៉េខាងត្បូង ដោយសារវីរុសផ្លូវដង្ហើម ដែលបានលេចចេញមកនៅក្នុងប្រទេសចិន។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រហែល ៦០ ភាគរយនៃករណី ដែលបានបញ្ជាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងសាខាមួយ នៃនិកាយសាសនាស៊ីនឆុនជី នៅភាគអាគ្នេយ៍នៃទីក្រុងដាហ្គូ៕ ដោយ៖ ឈូក បូរ៉ា

To Top