ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងខ្វះបុគ្គលិកពេទ្យ ខណៈកំពុងមានវិបត្ដិ វីរុសឆ្លងកូរ៉ូណា

សេអ៊ូល៖ ការកើនឡើងនូវចំនួន ករណីឆ្លងវីរុសឆ្លងកូរ៉ូណា នៅប្រទេសនេះ កំពុងចាប់ផ្តើម បណ្តាលឱ្យមានការខ្វះកម្លាំងធ្ងន់ធ្ងរ ក្នុងចំណោមបុគ្គលិកពេទ្យ ដោយកង្វះខាតកម្លាំងពលកម្ម ក្លាយជាបញ្ហាមួយ នៅក្នុងតំបន់ដែលមានការលំបាក។

ភាពនឿយហត់ ក្នុងចំណោមបុគ្គលិកពេទ្យ មានសភាពស្រួចស្រាវបំផុត នៅតាមមន្ទីរពេទ្យ ដែលត្រូវបានចាត់តាំង ដើម្បីព្យាបាលអ្នកជំងឺ ដែលមានជំងឺឆ្លង។

ផ្ទាំងពាណិជ្ជកម្ម

ចំនួនអ្នកជម្ងឺមួយចំនួនធំនៅទីក្រុង Daegu ចំងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល និងនៅជុំវិញខេត្ត Gyeongsang ខាងជើង ដែលជាចំណុចកណ្តាល នៃការផ្ទុះវីរុសនៅកូរ៉េខាងត្បូង បានធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។

បន្ទាប់ពីបានរាយការណ៍ ពីការផ្ទុះដំបូងរបស់ខ្លួននៅថ្ងៃទី២០ ខែមករា ចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ៤២១២ នាក់គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ដោយចំនួនអ្នកស្លាប់បានកើនដល់ ២២ នាក់៕ ដោយ ៖ ឈូក បូរ៉ា

To Top