សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលគ្រោងនឹងរៀបចំថវិកាបន្ថែម ដែលមានទំហំធំជាង ៦,២ ពាន់ពាន់លានវ៉ុន (៥,១២ ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ ហើយនឹងបញ្ជូនច្បាប់នេះ ទៅភាគីដែលពាក់ព័ន្ធនៅសប្តាហ៍នេះ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹង នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច និងមន្ត្រីរដ្ឋាភិបាល ស្តីពីការផ្ទុះនៃវីរុសនេះថា រដ្ឋាភិបាលកំពុងរៀបចំច្បាប់ថវិកាបន្ថែម ដើម្បីបញ្ជូនទៅរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះ។
លោកបានបញ្ជាក់បប្ថែមថា“ មធ្យោបាយដ៏ល្អបំផុត ដើម្បីយកឈ្នះលើបញ្ហាសេដ្ឋកិច្ច ពីវិបត្ដិនៃមេរោគនេះ គឺដើម្បីបញ្ចប់ការផ្ទុះឡើងយ៉ាងឆាប់រហ័ស ដូចដែលយើងអាចធ្វើបាន”៕ ដោយ៖ ឈូក បូរ៉ា