ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងត្រួតពិនិត្យ វេជ្ជសាស្រ្តលើមនុស្សជាង ៧ពាន់នាក់ រកវីរុសកូរ៉ូណា

សេអ៊ូល៖ កាសែតផ្លូវការ របស់ប្រទេសនេះ បានចុះផ្សាយ កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង បានដាក់មនុស្សចំនួន ៣.៩០០ នាក់ បន្ថែមទៀត ស្ថិតនៅក្រោមការត្រួត ពិនិត្យផ្នែកវេជ្ជសាស្ត្រ ដើម្បីបង្ហាញរោគសញ្ញា នៃវីរុសកូរ៉ូណានេះ។

កាសែត Rodong Sinmun បានចុះផ្សាយថា ប្រជាជនប្រហែល ២ ៤២០ នាក់នៅក្នុងខេត្ត South Pyongan និង ១.៥០០ នាក់ទៀតនៅក្នុងខេត្ត Gangwon កំពុងត្រូវបាន ត្រួតពិនិត្យតាមវេជ្ជសាស្ត្រ ដើម្បីការពារការផ្ទុះឡើងនៃ COVID-១៩ នៅក្នុងប្រទេស។

កាលពីថ្ងៃចន្ទសប្តាហ៍ មុនស្ថានីយ៍ចាក់ផ្សាយកណ្តាលកូរ៉េ បានរាយការណ៍ថា មនុស្សប្រមាណ ៣.០០០ នាក់កំពុងស្ថិតនៅក្រោមការឃ្លាំមើល នៅក្នុងខេត្ត North Pyongan ដែលមានព្រំប្រទល់ ជាប់ប្រទេសចិន ។

ទាំងអ្នកផ្សាយ និងកាសែត មិនបានបញ្ជាក់ពីអ្វីដែលនីតិវិធីឃ្លាំមើល បានដាក់បញ្ចូល និងនរណាជាអ្នកស្ថិត នៅក្រោមច្បាប់នោះទេ ទោះបីជាកាសែត Rodong Sinmun បានចុះផ្សាយថាអាជ្ញាធរ សុខាភិបាលរបស់ប្រទេស បានពង្រឹងការត្រួតពិនិត្យលើអ្នក ដែលទាក់ទងទៅនឹង ជំងឺផ្លូវដង្ហើម និងជំងឺលើសឈាមក៏ដោយ៕

ដោយ ឈូក បូរ៉ា

To Top