ព័ត៌មានអន្តរជាតិ

បារាំងបានប្រាប់ពលរដ្ឋខ្លួន ឱ្យឈប់ថើបគ្នាសិន ដើម្បីបញ្ឈប់ការរីករាលដាល នៃមេរោគឆ្លង Covid-19

បរទេស៖ ប្រទេសបារាំង បានប្រាប់ពលរដ្ឋរបស់ខ្លួន ឱ្យឈប់ថើបថ្ពាល់គ្នា ក្នុងគោលបំណង បញ្ឈប់ការរីករាលដាល នៃមេរោគឆ្លង Covid-19 នៅទូទាំងប្រទេស។

យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោក Olivier Véran បានដាស់តឿនប្រជាជនបារាំង កាលពីចុងសប្តាហ៍ អោយបញ្ឈប់ការចូលរួមក្នុងពិធី bise (ប្រពៃណីថើបថ្ពាល់គ្នារបស់បារាំង) ដោយការថើបថ្ពាល់របស់នរណាម្នាក់។

លោក Véran បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉ារីសថា “ការកាត់បន្ថយទំនាក់ទំនងសង្គម នៃរូបវ័ន្តត្រូវបានណែនាំ” ។ នេះរួមបញ្ចូលទាំងការអនុវត្តរបស់ Bise។ វីរុសកំពុងតែរាលដាល នៅក្នុងទឹកដីរបស់យើង ហើយយើងត្រូវតែបន្ថយល្បឿន នៃការរាលដាលរបស់វា។

រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានណែនាំផងដែរ ពីការហាមឃាត់ការប្រមូលផ្តុំជាសាធារណៈ របស់មនុស្សជាង ៥.០០០ នាក់ ដោយសារវីរុស ដែលបណ្តាលឱ្យស្លាប់ នៅតែបន្តរាលដាលពាសពេញទ្វីបអឺរ៉ុប និងនៅលើពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top