សេអ៊ូល$ ទោះបីជាមានការ ងើបឡើងវិញ យ៉ាងរឹងមាំកាលពីមួយខែមុន ក៏ដោយភាពមិនប្រាកដប្រជា កំពុងកើនឡើងលើការនាំចេញ គ្រឿងអេឡិចត្រូនិក របស់កូរ៉េខាងត្បូង នៅក្នុងខែមីនា ដោយសារតែការរីករាលដាល នៃមេរោគឆ្លងថ្មីជំងឺកូរ៉ូណា។
ការរាតត្បាត នៃវីរុសឆ្លងវីរុសកូរ៉ូណា ដ៏សាហាវនេះកំពុងតែរីករាលដាលយ៉ាង ឆាប់រហ័សនៅក្នុងប្រទេស កូរ៉េខាងត្បូង ជប៉ុន អ៊ីរ៉ង់ និងអឺរ៉ុបដែលធ្វើឱ្យអារម្មណ៍អាជីវកម្ម និងអតិថិជនធ្លាក់ចុះក៏ដូចជាឧស្សាហកម្ម ដែលជាប់ទាក់ទងយ៉ាងខ្លាំង ។
មន្ត្រី និងអ្នកវិភាគលើកឡើងថា ការនាំចេញឈីបទៅក្រៅ ប្រទេសរបស់កូរ៉េខាងត្បូង ដែលជាមុខទំនិញនាំចេញសំខាន់មួយ របស់កូរ៉េទំនងជានឹងទទួល រងផលប៉ះពាល់នៅខែមីនា ប្រសិនបើការផ្ទុះ នៃវីរុសកូរ៉ូណានេះ មានរយៈពេលយូរ ៕
ដោយ ឈូក បូរ៉ា