ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅលើទឹកដីអាមេរិក កើនដល់ ៦នាក់, អ្នកស្រាវជ្រាវថា អាចឆ្លងដល់ ១.៥០០នាក់

បរទេស៖ មានមនុស្ស ៤នាក់ទៀតបានស្លាប់ ដោយសារការផ្ទុះឡើងនៃ ជំងឺរលាកសួតធ្ងន់ធ្ងរ ឬ Covid-19 នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប នៅទីនោះកើនដល់ ៦ នាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទាំងនេះគឺជាការស្លាប់ដំបូងដោយសារមេរោគ Covid-19 លើដីអាមេរិក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសពីភាពអាសន្ន កាលពីចុងសប្តាហ៍ផងដែរ។

ពាក់ព័ន្ធនឹងអ្នកស្លាប់នៅលើ ទឹកដីអាមេរិកនេះដែរ គឺអ្នកស្លាប់ចំនួន៥ នាក់បានកើតឡើងនៅ King County ដែលទីក្រុងសំខាន់របស់រដ្ឋ Seattle ។

ឥឡូវនេះមានករណីចំនួន ១៨ ដែលត្រូវបានបញ្ជាក់នៅក្នុងតំបន់ ហើយមានការភ័យខ្លាចកាន់តែខ្លាំងឡើងដែលវាអាច នឹងរាលដាលថែមទៀត។

សូមជម្រាបថា ក្រុមអ្នកស្រាវជ្រាវដែលសិក្សា អំពីការស្លាប់ពីរលើកដំបូង នៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា វីរុសនេះប្រហែលជាកំពុង រាលដាលនៅទីនោះអស់រយៈពេល ជាច្រើនសប្តាហ៍ ហើយបានលើកឡើងថា មានមនុស្សរហូតដល់ ១.៥០០ នាក់អាចឆ្លងជំងឺនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top