ព័ត៌មានអន្តរជាតិ

អង់គ្លេស អាចនឹងឱ្យប្រជាជន ធ្វើការពីផ្ទះមកយ៉ាងហោចណាស់ ៣ខែ ដើម្បីបញ្ឈប់ការរីករាលដាលវីរុស Covid-19

បរទេស៖ អ្នកធ្វើការនៅអង់គ្លេស អាចត្រូវបានគេប្រាប់អោយ ស្នាក់នៅក្នុងផ្ទះរហូតដល់ទៅ ៣ ខែ នៅពេលប្រទេសនេះ ត្រៀមសំរាប់ការផ្ទុះឡើងនៃ ជំងឺឆ្លងដ៏ធំមួយក្នុងរយៈពេល ប៉ុន្មានសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅថ្ងៃអង្គារនេះបានដាក់ចេញផែនការសកម្មភាព របស់រដ្ឋាភិបាលរបស់លោក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសឆ្លង Covid-19 នៅទូទាំងប្រទេស។ មានករណីឆ្លងចំនួន ៥១ ករណីដែលបានបញ្ជាក់នៅក្នុងចក្រភពអង់គ្លេស គិតត្រឹមម៉ោងថ្ងៃត្រង់ថ្ងៃអង្គារ។

រដ្ឋាភិបាលលោក Boris Johnson បច្ចុប្បន្នផ្តោតសំខាន់លើការ ទប់ស្កាត់ជំងឺនេះដែលបានសាយភាយស្ទើរតែគ្រប់ប្រទេស នៅអឺរ៉ុបខាងលិច និងបានឆក់យកជីវិតមនុស្សជាង ៣.០០០ នាក់នៅទូទាំងពិភពលោក៕

ប្រែសម្រួលៈ ណៃ តុលា

To Top