បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News ដែលចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានរាយការណ៍ថា យោងទៅតាមវេទិកាយោធា មានមូលដ្ឋានៅសហរដ្ឋអាមេរិកមួយ បានឲ្យដឹងថា ប្រទេសចិនមានគម្រោងកសាង កងទ័ពជើងទឹកដ៏ធំបំផុតលើពិភពលោក ក្នុងពេល១០ទៅ១៥ឆ្នាំទៀត។
អត្ថបទមួយ ដែលត្រូវសរសេរឲ្យដល់វិទ្យាស្ថាន ទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយនាយឧត្តមនាវី ទ័ពជើងទឹកចូលនិវត្តន៍ លោក Michael McDevit បានប្រកាសថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅតែជាកងកម្លាំងទ័ពជើងទឹកដ៏លេចធ្លោរ នៅលើពិភពលោក ប៉ុន្តែប្រទេសចិនកំពុងតែបន្ត អភិវឌ្ឍយ៉ាងលឿន។
លោក Michael McDevit តាមសេចក្តីរាយការណ៍ បានសរសេរយ៉ាងដូច្នេះថា “វាពិបាកក្នុងការដឹងថា ប្រទេសចិនមានសមត្ថភាពអាច បង្កើតទ័ពជើងទឹកសមុទ្រខៀវ បានលឿនកម្រិតណានោះទេ មានមធ្យោបាយតែមួយគត់ គឺការប្រៀបធៀបវាទៅនឹង ទ័ពជើងទឹកធំៗផ្សេងទៀត របស់ពិភពលោក” ៕
ប្រែសម្រួល៖ ប៉ាង កុង