ព័ត៌មានអន្តរជាតិ

និស្សិតហុងកុង ទៅរៀននៅអង់គ្លេស ត្រូវគេវាយជាំភ្នែក និងដៀលថា «មិនចង់ឲ្យវីរុសរបស់អ្នក នៅក្នុងប្រទេសរបស់ខ្ញុំឡើយ»

BBC៖ និស្សិតប្រុសម្នាក់ មកពីប្រទេសសិង្ហបុរី បាននិយាយថា គាត់ត្រូវបានមនុស្សប្រុសមួយក្រុមវាយ ហើយពួកគេបានប្រាប់គាត់ទៀតថា “ ខ្ញុំមិនចង់ឲ្យវីរុសរបស់អ្នក នៅក្នុងប្រទេសរបស់ខ្ញុំឡើយ” ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា និស្សិតខាងលើឈ្មោះ Jonathan Mok អាយុ ២៣ ឆ្នាំ បាននិយាយថា គាត់កំពុងដើរតាមផ្លូវ Oxford Street កាលពីថ្ងៃច័ន្ទ នៅពេលនោះ គាត់ក៏បានឮសំឡេងស្រែកថា “ មេរោគឆ្លងកូរ៉ូណាវីរុស” ។

គាត់បាននិយាយថា នៅពេលគាត់ប្រឈមមុខនឹងបុរសបួននាក់នោះ ពួកគេបានធ្វើការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឱ្យគាត់ឈឺចាប់យ៉ាងខ្លាំង។

ផ្ទាំងពាណិជ្ជកម្ម

ប៉ូលិសបាននិយាយថា ខ្លួនកំពុងចាត់ទុកការវាយប្រហារនេះថា ជា“ ការធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងផ្នែកជាតិសាសន៍” ប៉ុន្តែគ្មានការចាប់ខ្លួនណាមួយ ត្រូវបានធ្វើឡើងឡើយ។

សូមជម្រាបថា លោក Mok ជានិស្សិតសាកលវិទ្យាល័យនៅទីក្រុងឡុងដ៍ ដែលបញ្ចូលទាំងរូបភាព នៃការរងរបួសរបស់គាត់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ បាននិយាយថា គាត់ត្រូវបានគេវាយប្រហារ នៅម៉ោងប្រហែល ២១ និង ១៥ នាទី ក្បែរស្ថានីយរថភ្លើង Tottenham Court Road ។

រៀបរាប់អំពីការវាយប្រហារនេះ លោកបានសរសេរថា៖“ ភ្លាមៗនោះ កណ្តាប់ដៃទីមួយ បានលោតមកចំមុខខ្ញុំ ហើយធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល” ។ លោកបន្ថែមថា ការផ្ទុះឡើងនៃមេរោគនេះ ត្រូវបានប្រើដោយមនុស្សមួយចំនួន ជាលេសដើម្បី“ ស្អប់ខ្ពើមចំពោះមនុស្សខុសគ្នាពីពួកគេ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top