ព័ត៌មានអន្តរជាតិ

កងទ័ពរំដោះប្រជាជនចិន ផ្អាកធ្វើសមយុទ្ធរួមគ្នា ទ្រង់ទ្រាយធំប្រចាំឆ្នាំ

បរទេស៖ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសចិន បានផ្អាកការធ្វើសមយុទ្ធរួមគ្នា ប្រចាំឆ្នាំនៅតំបន់ស្វយ័ត Inner Mongolia ចំពេលមានការផ្ទុះឡើង នូវមេរោគថ្មី COVID-19 ហើយគ្រឿងឧបករណ៍ដឹកជញ្ជូន កំពុងត្រូវបានប្រើជំនួស ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើង នៅកណ្តាលទីក្រុងវូហាន ។ ទោះយ៉ាងណាក៏ដោយអង្គភាព ព្រំដែន និងការហ្វឹកហាត់ តែមួយសាខា នឹងមិនរងផលប៉ះពាល់ទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសន្និសីទកាសែតខ្លីមួយ ដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋរបស់រដ្ឋចិន (SCIO) ប្រធានផ្នែកដឹកជញ្ជូន របស់កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយ ថា សមយុទ្ធប្រចាំឆ្នាំប្រចាំឆ្នាំទ្រង់ទ្រាយធំ ដែលជាធម្មតា ត្រូវបានធ្វើឡើងនៅឯមូលដ្ឋាន បណ្តុះបណ្តាល Zhurihe នៅក្នុងតំបន់ស្វយ័ត Inner Mongolia នឹងត្រូវផ្អាក ។

ជំនួសមកវិញ គឺ PLA បានបញ្ជូនបុគ្គលិកពេទ្យជាង ១០,០០០ នាក់ ព្រមទាំងយន្តហោះដឹកជញ្ជូន និងរថយន្ត ទៅខេត្ត Hubei ដែលជាចំណុចនៃការផ្ទុះឡើងនៃវីរុសឆ្លង ដើម្បីដឹកសម្ភារៈតាមសាឡាងទៅក្នុងស្រុក ដែលត្រូវបានគេកាត់ផ្តាច់ ។ នេះបើតាម នាយកដ្ឋានគាំទ្រភ័ស្តុភារនៃគណៈកម្មការយោធាកណ្តាល (CMC) បានបញ្ជាក់កាលពីថ្ងៃច័ន្ទ៕

ប្រែសម្រួលៈ ណៃ តុលា

To Top