ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្នេីប្រេីប្រាស់ថវិកាជិត ១០ពាន់លានដុល្លារ ដេីម្បីស្ដារសេដ្ឋកិច្ចពីការធ្លាក់ចុះ និងជំងឺកូរ៉ូណា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានស្នើ កញ្ចប់ថវិកាបន្ថែមជិត ១២ទ្រីលានវ៉ុន ជិត ១០ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយ ឱ្យកាន់តែប្រសើរឡើងនូវវីរុសថ្មី និងកាត់បន្ថយការថយចុះសេដ្ឋកិច្ច ពីការផ្ទុះឡើងនៃវីរុសនៅទីនេះ។

សេចក្តីព្រាងច្បាប់ថវិកាបន្ថែមសម្រាប់ ១១,៧ពាន់ពាន់លានវ៉ុន (៩,៨២ ពាន់លានដុល្លារ) ដែលនឹងត្រូវដាក់ជូនរដ្ឋសភា សម្រាប់ការអនុម័តនៅថ្ងៃព្រហស្បតិ៍ គឺជាច្បាប់ថវិកាបន្ថែមធំបំផុតមិនធ្លាប់មានរបស់ប្រទេស ដើម្បីដោះស្រាយការធ្លាក់ចុះនៃជំងឺឆ្លង។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឆ្នាំ២០០៣ ប្រទេសនេះ បានត្រៀមថវិកាចំនួន ៤,២ពាន់ពាន់លានវ៉ុន បន្ថែមទៀតនៅពេលប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺ SARS ហើយបន្ទាប់មកចំនួន ១១,៦ពាន់ពាន់លានវ៉ុនក្នុងឆ្នាំ ២០១៥ ដើម្បីត្រៀមសម្រាប់ជំងឺ MERS ៕

ដោយ ឈូក បូរ៉ា

To Top