ព័ត៌មានអន្តរជាតិ

ការនាំចេញម៉ាស់ របស់កូរ៉េខាងត្បូង កេីនឡេីង ៩ដង ស្មេីនឹងជាង ៧២លានដុល្លារ ក្នុងខែមករា

សេអ៊ូល៖ ទិន្នន័យបានបង្ហាញឲ្យដឹង នៅថ្ងៃពុធថា ការនាំចេញម៉ាស់ការពារ របស់កូរ៉េខាងត្បូង បានកើនឡើងជិត ៩ដងក្នុងខែមករាពី មួយឆ្នាំមុនចំពេលមានការ ផ្ទុះឡើងនៃវីរុសកូរ៉ូណា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

យោងតាមទិន្នន័យដែលចងក្រង ដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ការនាំចេញផលិតផលវាយនភណ្ឌ ដែលរួមមានម៉ាស់ការពារ បានឡើងដល់ ៧២,៦លានដុល្លារក្នុងខែមករា ពោលគឺកើនឡើងពី ៨,២៩លានដុល្លារ កាលពីឆ្នាំមុន។

ចំនួននេះ គឺប្រហាក់ប្រហែលនឹង ៩០ភាគរយ នៃការនាំចេញផលិតផល វាយនភណ្ឌរបស់កូរ៉េខាងត្បូង សម្រាប់ពេញមួយឆ្នាំ២០១៩ ដែលបានឈានដល់ ៨០,៩លានដុល្លារ៕

ដោយ ឈូក បូរ៉ា

To Top