សេអ៊ូល៖ អាជ្ញាធរសុខភាពបានឲ្យដឹងថា ជនរងគ្រោះភាគច្រើន នៃវីរុសឆ្លងកូរ៉ូណា រាលដាលយ៉ាងឆាប់រហ័សនៅ ទូទាំងប្រទេសកូរ៉េខាងត្បូង គឺជាមនុស្សវ័យចំណាស់ ដែលមានបញ្ហាសុខភាព និងការយកចិត្តទុកដាក់ ពិសេសដើម្បីកាត់បន្ថយ ការស្លាប់ដែលទាក់ទងនឹងវីរុស។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) បានឱ្យដឹងថា ករណីនៃជំងឺ កូវីដ-១៩ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងសរុបរបស់ ប្រទេសបានកើនឡើងដល់ ៥.១៨៦ នាក់គិតត្រឹមម៉ោង ៤ រសៀលដោយមានមនុស្សស្លាប់ ៣១នាក់។ អ្នកស្លាប់ ៣នាក់បន្ថែមទៀត ត្រូវបានរាយការណ៍នៅថ្ងៃអង្គារនេះ នៅភាគអាគ្នេយ៍ទីក្រុងដេហ្គូ ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសនៅទីនេះ។
មន្រ្តីបានឲ្យដឹងថាការស្លាប់ ១០នាក់ចុងក្រោយ បានកើតឡើងក្នុងពេល កំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Daegu ឬនៅជុំវិញខេត្ត North Gyeongsang ដោយជនរងគ្រោះទាំងអស់មានជំងឺស្រាលហើយមានអាយុពី ៦០ ទៅ ៨០ឆ្នាំ៕
ដោយ ឈូក បូរ៉ា