បរទេស៖ នៅថ្ងៃទី៤ ខែមីនា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ការប្រកាសចោទប្រកាន់ ទៅលើជនជាតិចិន ពីរនាក់ ពីបទលាងលុយជាង ១០០លានដុល្លារ ជាលុយអេឡិកត្រូនិក cryptocurrency ដើរតួជំនួសកូរ៉េខាងជើង។
ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងការប្តឹងផ្តល់តវ៉ាមួយ របស់តុលាការអាមេរិក ដែលបានថែមទាំងរៀបរាប់លម្អិត អំពីវិធីនៃការប្រើប្រាស់របស់ពួក Hacker របស់ក្រុងព្យុងយ៉ាងដើម្បីដោះស្រាយ និងបញ្ចៀសខ្លួនចេញពីការ ដាក់ទណ្ឌកម្មរបស់អន្តរជាតិ។
នៅក្នុងនោះផងដែរ ក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ទៀតថា ជនជាតិចិនទាំងពីរនាក់បានដើរតួ ជាអ្នកក្នុងការលាងលុយប្រមាណជាជាង ១០០ លានដុល្លារដែលបានមកពីក្រុម hacker កូរ៉េខាងជើង ។ hacker កូរ៉េខាងបានប្រើប្រាស់បច្ចេកវិទ្យា លួចលុយរបស់ខ្លួនយក បានលុយគិតចាប់តាំងតែពី ចន្លោះខែធ្នូ ឆ្នាំ២០១៧ និងខែមេសាឆ្នាំ២០១៩ ៕
ប្រែសម្រួល៖ ស៊ុន លី