វ៉ាស៊ីនតោន៖ អ្នកតាមដានកម្មវិធីអាកាសចរណ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានហោះយន្ដហោះ ស៊ើបការណ៍មួយគ្រឿង លើប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារនៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា យន្តហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើដែនអាកាលើខេត្ត Gyeonggi ក្បែរទីក្រុងសេអ៊ូល ចម្ងាយ ៣១,០០០ហ្វីត។
យោងតាមអ្នកតាមដានបានឲ្យដឹងថា យន្តហោះប្រភេទនេះត្រូវបាន គេរកឃើញជាញឹកញាប់នៅទីនេះ ជាមួយនឹងជើងហោះហើរ ចុងក្រោយកាលពីចុងខែមុន រួមជាមួយយន្ដហោះត្រួតពិនិត្យផ្សេងទៀត៕
ដោយ ឈូក បូរ៉ា