វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថារដ្ឋបាលរបស់លោក អាចពិចារណាពង្រីកការរឹតបន្តឹង ការធ្វើដំណើរទៅកាន់ប្រទេសនានា រួមទាំងប្រទេសជប៉ុន ដើម្បីទប់ទល់នឹងការ រីករាលដាលនៃវីរុសថ្មីនេះ។
ឆ្លើយតបនឹងសំនួររបស់ អ្នកសារព័ត៌មានលោក ត្រាំ បានឲ្យដឹងថា “យើងកំពុងតាមដានប្រទេស អ៊ីតាលី កូរ៉េខាងត្បូង ជប៉ុន យ៉ាងជិតស្និទ្ធ ហើយយើងនឹងធ្វើការប្តេជ្ញាចិត្ត ឱ្យបានទាន់ពេលវេលា” ។ ពីប្រទេសកូរ៉េខាងត្បូង និងប្រទេសអ៊ីតាលី ប្រទេសទាំងពីររងការ វាយប្រហារយ៉ាងខ្លាំងដោយវីរុសដ៏សាហាវនេះ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរារាំងការចូលរបស់ ជនជាតិបរទេសដែលបានមកលេងប្រទេសចិនដីគោក ដែលជាកន្លែងដែលវីរុសនេះ មានដើមកំណើត ឬអ៊ីរ៉ង់ដែលមានការផ្ទុះឡើងយ៉ាងខ្លាំងផងដែរក្នុងរយៈពេល ១៤ថ្ងៃកន្លងមកនេះ៕
ប្រែសម្រួល៖ ឈូក បូរ៉ា