បរទេស៖ នាវាពិឃាតអាមេរិក ឈ្មោះ USS Ross ប្រភេទ នាពេលថ្មីៗនេះ បានធ្វើសមយុទ្ធហ្វឹកហាត់នានា ដជាមួយកងទ័ពជើងទឹកនៃប្រទេសតួកគី ប៊ុលហ្គារី និងរ៉ូមានី នៅក្នុងខណៈកំពុងតែស្ថិតនៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមសម្តីរបស់ទ័ពជើងទឹក សហរដ្ឋអាមេរិកនិយាយប្រាប់ឲ្យដឹង។
នាវាពិឃាតមីស៊ីលនាំផ្លូវនេះ បានចូលទៅក្នុងសមុទ្រខ្មៅ នៅថ្ងៃទី២៣ ខែកុម្ភៈ ហើយបានចូលរួមក្នុងសមយុទ្ធផ្សេងៗគ្នា ជាមួយដៃគូណាតូទាំង៣។ វាបានចាកចេញពីកំពង់ផែ Varna ប្រទេសប៊ុលហ្គារី កាលពីថ្ងៃសៅរ៍ ក្រោយមេបញ្ជាការ លោក John D. John ជាមន្ត្រីបញ្ជាការលើនាវាពិឃាត ធ្វើទស្សនកិច្ចជាមួយថ្នាក់ដឹកនាំក្នុងតំបន់ នៅសាលាក្រុងនៅក្រុង Varna និងទីបញ្ជាការកណ្ដាលរបស់ទ័ពជើងទឹក។
យោងតាមសេចក្តីរាយការណ៍ពីកាសែត UPI នាវាពិឃាតសហរដ្ឋអាមេរិកនេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់របស់រុស្ស៊ី ចាប់តាំងពីវាធ្វើដំណើរ ទៅដល់សមុទ្រខ្មៅនោះមកម្ល៉េះ។ ទ័ពជើងទឹកអាមេរិក ជាប្រក្រតីតែងតែធ្វើដំណើរ កាត់តាមច្រកសមុទ្រ Bosporus នៃប្រទេសតួកគី ចូលទៅកាន់សមុទ្រខ្មៅ ៕
ប្រែសម្រួល៖ ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)