ព័ត៌មានអន្តរជាតិ

គេចមិនផុត! អាហ្សង់ទីន មានអ្នកឆ្លងវីរុស​ កូរ៉ូណា ជាលើកដំបូងហើយ

អាហ្សង់ទីន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរ របស់ប្រទេសអាហ្សង់ទីន បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានមួយករណីថ្មី នៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអាហ្សង់ទីន ។

អ្នកជំងឺម្នាក់ដែលជាបុរស អាយុ៤៣ឆ្នាំ ដែលជាអ្នកវិលត្រឡប់មកពីរដ្ឋធានី Buenos Aires កាលពីថ្ងៃអាទិត្យ ដែលបានធ្វើដំណើរមកពីអ៊ីតាលី ។

លោក Gines Gonzalez រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅក្នុងពេលធ្វើសន្និសីទសារព័ត៌មានមួយថា “បុរសនោះបានស្នាក់នៅទីកន្លែងមួយចំនួននៅតំបន់អឺរ៉ុប ប៉ុន្តែភាគច្រើន នៅក្នុងប្រទេសអ៊ីតាលី នៅភាគខាងជើង” ។

សម្រាប់ការធ្វើដំណើរវិលមកវិញរបស់គាត់ “គាត់បានធ្វើដំណើរតាមយន្តហោះលំដាប់ខ្ពស់ ដែលមិនត្រូវបានឲ្យនរណាម្នាក់ ប៉ះពាល់គាត់ឡើយ” ជាមួយនឹងអ្នកផ្សេងៗទៀត ។ លោក Gonzalez បានថ្លែងដូច្នេះ ។

អ្នកជំងឺបានប្រាប់ដល់ ក្រុមមើលថែទាំសុខភាពថា គាត់បានរស់នៅតែម្នាក់ឯង និងមិនបានចេញទៅខាងក្រៅឡើយ ដូច្នេះហើយ គាត់មានឳកាសធ្វើឲ្យឆ្លងជំងឺ ដល់អ្នកផ្សេងៗទៀតក្នុងកម្រិតទាបបំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top