ព័ត៌មានអន្តរជាតិ

ថ្ងៃនេះរដ្ឋមន្ត្រី ការពារជាតិ របស់អាមេរិក និងចិន ពិភាក្សាគ្នា លើបញ្ហាកូរ៉ូណា

ប៉េកាំង ៖ នៅថ្ងៃពុធទី៤ ខែមីនានេះ ក្រសួងការពារជាតិចិន បាននិយាយថា រដ្ឋមន្រ្តី ការពារជាតិចិន លោក Wei Fenghe បានពិភាក្សាអំពីស្ថានភាព មេរោគឆ្លងនៅក្នុងប្រទេសចិន ជាមួយរដ្ឋមន្រ្តីក្រសួង ការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper ។

កិច្ចពិភាក្សា ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃពុធនេះ តែម្តងដោយក្នុងនោះ លោកWei បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ស្ថានភាពរបស់ជំងឺរាតត្បាតកូរ៉ូណា នៅក្នុងប្រទេសចិន កំពុងតែបន្តមានភាពវិជ្ជមាន និងល្អប្រសើរឡើងវិញ ហើយលោកបន្ថែមថា ភាគីអាមេរិកនិងចិន គួរតែព្យាយាមដោះស្រាយបញ្ហា មិនត្រូវរ៉ូវគ្នាលើកិច្ចពិភាក្សា និងប្រឹក្សាយោបល់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប លោកEsper បានបញ្ជាក់អំពីការតាំងចិត្ត របស់ខ្លួនក្នុងការធ្វើការជម្រុញ ឲ្យមានកិច្ចពិភាក្សា កាន់តែជិតស្និទ្ធឡើង រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យយោធា និងក៏ដូចជាការត្រួតពិនិត្យ ការការពារលើការងារ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នាផង៕

ប្រែសម្រួល៖ស៊ុនលី

To Top