ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងលុបចោលវិធីរំលឹក ខួបនៃការស្លាប់ យ៉ាងច្រើន ដោយគ្រោះរញ្ជួយដី ដើម្បីទប់ស្កាត់ការ ឆ្លងវីរុសកូរ៉ូណា

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន បានរាយការណ៍មមកថា ប្រទេសជប៉ុន នឹងលុបចោលកម្មវិធីប្រារព្វខួបនៃការស្លាប់យ៉ាងច្រើននៅក្នុងឆ្នាំ២០១១ ដោយគ្រោះរញ្ជួយដី ដែលបានបំផ្លិចបំផ្លាញ តំបន់ឆ្នេរ សមុទ្រ ប៉ែកឦសាន និងបង្កគ្រោះថ្នាក់អាក្រក់ នៅតំបន់នុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា (Fukushima)ហើយការប្រមូលផ្តុំគ្នានៅទីនោះ ខណៈដែល បង្កើនការប្រុងប្រយ័ត្នប្រឆាំង នឹងវីរុសកូរ៉ូណា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សជាច្រើនចំនួន៧០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងក្រុមអ្នកច្បាប់ បានរំពឹងថា នឹងចូលរួមក្នុងពិធីប្រារព្វខួបថ្ងៃទី១១ មីនា នៅក្រុងតូក្យូ ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ នឹងធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការ ដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ នៅពេលដែលគណៈរដ្ឋមន្ត្រីរបស់គាត់នឹងបើកកិច្ចប្រជុំនៅថ្ងៃសុក្រ ។

គួររំលឹកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ មានគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៩រ៉ិចទ័រ បានបង្កជារលកយក្សស៊ូណា ដែលបោកបក់មកលើសហគមន៍អ្នករស់នៅតាមឆ្នេរសមុទ្រ និងបានបង្កការខូចខាតដល់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top