ព័ត៌មានអន្តរជាតិ

លោកអាបេ​ សង្ឃឹមថា នឹងអាចស្នើយកកញ្ចប់ ប្រាក់បម្រុងចុងក្រោយ បង្អស់ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ COVID-19

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៤ ខែមិនានេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូអាបេ នៅថ្ងៃនេះបានបង្ហាញជំហ គួរឲ្យភ្ញាក់ផ្អើលថា លោកមានបំណង ប្រើប្រាស់នូវកញ្ចប់ប្រាក់ បម្រុងសារពើពន្ធឆ្នាំ ២០១៩ ចុងក្រោយបង្អស់ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើង នៃជំងឺរាតត្បាត COVID-19 ខណៈចំនួននៃការឆ្លង នៅតែបន្តកើនឡើង នៅក្នុងប្រទេសជប៉ុន។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ដែលត្រូវបានធ្វើឡើង លោកអាបេ បានប្រាប់ទៅកាន់អង្គប្រជុំសភា របស់ប្រទេសជប៉ុន ថា យើងនឹងសម្រេចចិត្តថា តើត្រូវប្រើមូលនិធិទាំងអស់ ដែលនៅសេសសល់ទាំងនោះ នៅពេលយើងបញ្ចប់ការពិនិត្យ ទៅលើព័ត៌មានលម្អិត នៃកញ្ចប់ប្រាក់នៅត្រឹមថ្ងៃទី ១០ ខែមីនាខាងមុខនេះហើយយើង គឺចង់ប្រើទាំងអស់តែម្តង។

គួរឲ្យដឹងដែរថា មេដឹកនាំជប៉ុនរូបនេះ បាននិយាយគឺសំដៅទៅលើមូលនិធិបម្រុងចុងក្រោយ ដែលមានទំហំរហូទទៅដល់ចំនួន ២៧០ ពាន់លានយ៉េនឬប្រមាណជា២,៥ ពាន់លានដុល្លារអាមេរិកក្នុងពេលដែលការឆ្លងចំនួន ៦ ករណីទៀតត្រូវបានបញ្ជាក់ ដែលនាំឱ្យមានចំនួនសរុបដល់ ៩៨៦ នាក់និងចំនួនអ្នកស្លាប់បានកើនឡើងដល់ ១២ នាក់មកហើយនៅក្នុងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top