ព័ត៌មានអន្តរជាតិ

Breaking News: មេប៉ូលីសជាតិហ្វីលីពីន រួចជីវិត ក្រោយឧប្បតិហេតុធ្លាក់ ឧទ្ធម្ភាគចក្រនៅខេត្ត Laguna

មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ ឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកប្រធានប៉ូលិសជាតិហ្វីលីពីន (PNP) លោកឧត្តមសេនីយ៍ Archie Gamboa បានធ្លាក់ ប៉ុន្តែលោកបានរួចផុតពីសេចក្តីស្លាប់ ក្នុងឧប្បត្តិហេតុនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រនោះបានធ្លាក់នៅខេត្ត Laguna ។ នេះបើយោងតាមសារព័ត៌មាន Philippine Daily របស់ហ្វីលីពីន ចេញផ្សាយដកស្រង់សំដី អនុប្រធានប្រតិបត្តិការ PNP គឺឧត្តមសេនីយ៍ Guillermo Eleazar។

អនុប្រធានប្រតិបត្តិការ PNP បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើង បន្ទាប់ពីឧទ្ធម្ភាគចក្រ បានហោះទាក់ជាមួយខ្សែភ្លើង បន្ទាប់ពីហោះចេញពីកន្លែង ដែលមានធូលីដីហុយ ដែលពិបាកមើលឃើញសម្រាប់អាកាសយានិក។

យោងតាមកាសែត ក្រៅពីអគ្គស្នងការនគរបាលជាតិ នៅលើឧទ្ធម្ភាគចក្រនោះ ក៏មាន អ្នកនាំពាក្យ PNP ឧត្តមសេនីយ៍ត្រី Bernard Banac, ឧត្តមសេនីយ៍ Jovic Ramos និងឧត្តមសេនីយ៍ឯក Mariel Magaway ៕

ប្រែសម្រួលៈ ណៃ តុលា

To Top