បរទេស ៖ ទូរទស្សន៍BBC នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនានេះ បានសរសេរថា ក្រោយមានករណីឆ្លងជាច្រើនរួចមក នៅពេលនេះប្រទេសអ៊ីរ៉ាក់ បានធ្វើការអះអាងហើយថា ខ្លួនមាន អ្នកស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូរ៉ូណា ចំនួន២នាក់ ហើយដែលម្នាក់ មានអាយុ៦៥ឆ្នាំ និងម្នាក់ទៀត មានអាយុ៧០ឆ្នាំ។
ទោះបីជាក្រុមអជ្ញាធរ ដែលត្រូវបានដឹងថា ជាក្រុមឃឺដបានអះអាងថា ពួកគេស្លាប់ដោយសារជំងឺកូរ៉ូណាក្តី ប៉ុន្តែក្រសួងសុខាភិបាល បានប្រកាសថា មិនទាន់អាចបញ្ជាក់ច្បាស់ នៅឡើយទេខណៈដែលសាច់ញាតិ របស់ស្ត្រីវ័យ៧០ឆ្នាំ ដែលបានស្លាប់នោះត្រូវបាន រកឃើញថាបានឆ្លងជំងឺមួយនេះ។
គួរបញ្ជាក់ថា មកដល់ពេលនេះជំងឺកូរ៉ូណា មានអ្នកឆ្លងប្រមាណជា៣៤នាក់ មកហើយយោងទៅតាមតួលេខ ដែលបានមកពីអង្គការ សុខភាពពិភពលោក WHO ដោយភាគច្រើនពួកគេមានទំនាក់ទំនង ចេញចូលឬនៅក្បែរទៅនឹងព្រំដែន ជាមួយនឹងប្រទេសអ៊ីរ៉ង់ ដែលបច្ចុប្បន្នមានមនុស្សស្លាប់ ដោយកូរ៉ូណាកើនដល់១០៧នាក់ ទៅហើយនោះ៕
ប្រែសម្រួល៖ស៊ុនលី