ព័ត៌មានអន្តរជាតិ

លោកត្រាំ ទើបនិយាយថា មានកិច្ចសន្ទនាដ៏ល្អមួយ ជាមួយនឹងក្រុមតាលីបង់ បានប៉ុន្មានម៉ោង អាមេរិកបើកការវាយប្រហារ តាមអាកាសលើក្រុមនេះ

កាប៊ុល ៖ អ្នកនាំពាក្យម្នាក់ របស់យោធាសហរដ្ឋអាមេរិក នៅថ្ងៃពុធទី៤ ខែមិនានេះបាននិយាយថា អាមេរិកទើបតែបានបើកការវាយប្រហារ តាមអាកាសមួយផ្សេងទៀត ទៅលើក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្គានីស្ថាន ដើម្បីការពារទីតាំងមូលដ្ឋានទ័ព របស់ខ្លួននៅទីនោះ។

ព័ត៌មានអំពីការ វាយប្រហារ សាជាថ្មីលើកនេះធ្វើឡើង ក្រោយពេល១១ថ្ងៃប៉ុណ្ណោះ ក្រោយបានផ្អាកឈប់បាញ់គ្នា និងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិតអាមេរិក លោកដូណាល់ត្រាំ បានអះអាងថា លោកបានបើកកិច្ចសន្ទនាគ្នា ដ៏វិជ្ជមានមួយជាមួយ នឹងមេដឹកនាំតាលីបង់។

យោងតាមការ គណនេយ្យ របស់អ្នកនាំពាក្យយោធា ប្រចាំនៅអាហ្គានីស្ថាន លោកSonny Leggett បានបញ្ជាក់ថា ការវាយប្រហារតាមអាកាស ត្រូវបានធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីការពារទីតាំងមូលដ្ឋាន របស់ខ្លួនពីការវាយប្រហារ ដោយក្រុមតាលីបង់ នៅក្នុងតំបន់ប៉ុស្តិត្រួតពិនិត្យ នៃតំបន់Helmand៕

ប្រែសម្រួល៖ស៊ុនលី

To Top