បរទេស៖ បច្ចុប្បន្នភាពរបស់ ជំងឺរលាកសួតធ្ងន់ធ្ងរ បង្កឡើងដោយវីរុសកូរ៉ូណា ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ៣.០០០នាក់ និងមានអ្នកឆ្លងជិត ១០ម៉ឺននាក់នោះ កំពុងរាលដាលចូលដល់ ប្រទេសរាប់សិបប្រទេសហើយ ក្នុងនោះ ធ្ងន់ធ្ងរជាងគេ គឺនៅប្រទេសកូរ៉េខាងត្បូង និងអ៊ីរ៉ង់ជាដើម។
បើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឱ្យដឹងនៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ថា ទី១ កូរ៉េខាងត្បូង៖ អ្នកឆ្លងមាន ៥.៦២១ ករណី, ស្លាប់ ៣៣ នាក់ និងអ្នកជាសះស្បើយមាន ៤១ នាក់, ទី២. ប្រទេស អ៊ីរ៉ង់ៈ មានអ្នកឆ្លង ២.៩២២ នាក់ , មនុស្សស្លាប់ ៩២ នាក់ និងអ្នកជាសះស្បើយ ៥៥២ នាក់ និងជំរុញឱ្យសហរដ្ឋអាមេរិក ដកបម្រាមវិញ។ ទី៣ នៅប្រទេសប៉ូឡូញ៖ ឆ្លងមាន១ករណី, ទី៤. ប្រទេសម៉ាឡេស៊ី៖ ឆ្លង ៥០ ករណី, ទី៥. អ៊ីរ៉ាក់៖ ឆ្លងមាន ៣២ ករណី និងស្លាប់ ១ នាក់។
ទី៦. ប្រទេសឥណ្ឌា៖ ២៨ ករណី (អ្នកដំណើរអ៊ីតាលី ១៥ នាក់) និងទី៧ បែលហ្ស៊ិក៖ មានអ្នកឆ្លងចំនួន ២៣នាក់៕
ប្រែសម្រួលៈ ណៃ តុលា