បរទេស៖ ធនាគារពិភពលោក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្តេជ្ញាប្រើប្រាក់ចំនួន ១២ពាន់លានដុល្លារ ជំនួយសម្រាប់ជួយដល់ ប្រទេសកំពុងអភិវឌ្ឍនានា ប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស ដោយមានក្តីសង្ឃឹមថា វានឹងជួយបន្ថយលឿននៃ ការឆ្លងរីករាលដាលវីរុសថ្មីនេះ នៅទូទាំងពិភពលោក។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅរាត្រីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ធនាគារពិភពលោកបានប្រកាស ពីផែនការគាំទ្រនេះ កាលពីថ្ងៃអង្គារ ដោយរួមបញ្ចូលទាំងកម្ចី សម្បទាន និងជំនួយផ្នែកបច្ចេកទេស ក្នុងដំណើរទប់ស្កាត់វីរុសថ្មី ដែលហៅថា COVID-19។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានក្រុមធនាគារពិភពលោក លោក David Malpass បានមានប្រសាសន៍ថា “យើងកំពុងតែផ្តល់នូវការឆ្លើយ តបលឿនប្រកបដោយភាពបត់បែន ផ្នែកលើតម្រូវការចាំបាច់ របស់ប្រទេសកំពុងតែអភិវឌ្ឍនានា ក្នុងដំណើរដោះស្រាយជាមួយ ការឆ្លងរាលដាលនៃវីរុស COVID-19” ៕
ប្រែសម្រួល៖ ប៉ាង កុង