បរទេស ៖ យន្តហោះចារកម្ម សហរដ្ឋអាមេរិកមួយគ្រឿង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការហោះហើរ នៅក្បែរប្រទេសកូរ៉េខាងជើង ក្រោយពេល ដែលប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងមីស៊ីល វាយប្រហារក្នុងចម្ងាយ ជិតពីរគ្រាប់ ពីតំបន់ឆ្នេរភាគខាងកើត ។
ទីភ្នាក់ងារតាមដានអាកាសចរណ៍ ឈ្មោះ Aircraft Spot បានបោះពុម្ពផ្សាយទិន្នន័យ នៃសកម្មភាពហោះហើរ របស់យន្តហោះចារកម្មអាមេរិក RC-135W នេះ កាលពីថ្ងៃអង្គារ គឺត្រឹមតែចំនួន១៣ថ្ងៃ ក្រោយយន្តហោះនេះ ត្រូវបានគេប្រទះឃើញ នៅលើដែនអាកាសកូរ៉េខាងត្បូង។
យោងតាមទីភ្នាក់ងារ Aircraft Spot បានឲ្យដឹងថា យន្តហោះនោះ បានហោះហើរក្នុងរយៈកម្ពស់៣១.០០០ហ្វីត ហើយវាត្រូវបានគេរចនាឡើង សម្រាប់ប្រមូលយកទិន្នន័យ ទូរមាត្រវិធីនិងទិន្នន័យ សម្ងាត់អេឡិកត្រូនិកផ្សេងៗទៀត នៅមុនពេលបាញ់មីស៊ីល ៕
ប្រែសម្រួល៖ប៉ាង កុង