ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រអូស្ត្រាលី ៖ ករណីស្ថានភាព ឈានទៅដល់កម្រិត អាក្រក់បំផុត មនុស្ស១៥លាននាក់ បាត់បង់ជីវិត ដោយសារកូរ៉ូណា

បរទេស ៖ Business Insider ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៥ ខែមិនានេះ បានចេញផ្សាយអត្ថបទ គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត អំពីការទស្សទាយ អំពីស្ថានភាព របស់ជំងឺរាតត្បាត ដ៏កាចសាហាវ កំពុង យាយីពិភពលោក គឺCOVID-19 ដែលមកដល់ពេលនេះ បានធ្វើឲ្យមនុស្សបាត់បង់ជីវិត ដល់ទៅជាង៣៣០០នាក់ មកហើយហើយប្រមាណ ជា៩៥០០នាក់ ទៀតកំពុងឆ្លង។

ខណៈដែល នៅមិនទាន់មាន អ្នកជំនាញណាហ៊ាន ចេញមុខអះអាង បញ្ជាក់ច្បាស់ អំពីវិរុសប្រភេទថ្មីនេះ ប៉ុន្តែក្រុមអ្នកជំនាញរបស់អូស្ត្រាលីមួយក្រុម បាននាំគ្នាធ្វើការសិក្សាស្រាវជ្រាវ និងធ្វើការទស្សទាយទុក អំពីស្ថានភាពបច្ចុប្បន្ននេះខ្លះៗ ហើយដោយក្នុងនោះពួកគេជឿជាក់ថា វានឹងអាចប៉ះពាល់ដល់ប្រាក់ចំណូល សរុបរបស់សកលលោក យ៉ាងខ្លាំងជាមិនខាន។

ក្រុមអ្នកជំនាញ ដែលមានប្រភពមក ពី សាកលវិទ្យាល័យអូស្ត្រាលី Australian National University បានធ្វើការវាស់វែងទៅលើស្ថានភាពជំងឺនេះ ទៅជាកម្រិតនិងករណីដោយក្នុងនោះ ករណីដែលអាក្រក់បំផុតគេអាចប៉ាន់ស្មានថា នឹងមានអ្នកបាត់បង់ជីវិតទៅដល់ ១៥លាន នាក់នៅទូទាំងពិភពលោក និងខាតបង់ប្រាក GDP សកលលោកប្រមាណ ជា២៤០០ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ស៊ុនលី

To Top