ព័ត៌មានអន្តរជាតិ

ជិត ១០០ប្រទេស និងតំបន់ ដាក់ការរឹតត្បិត ការធ្វើដំណើរលើកូរ៉េខាងត្បូង រឿងវីរុសកូរ៉ូណា

សេអ៊ូល៖ ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាសរុបចំនួន ៩៦ ប្រទេស និងតំន់កំពុងដាក់ការរឹតត្បិតការចូល ឬនីតិវិធីរឹតបន្តឹង លើប្រជាជនមកពីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ចំពេលមានការភ័យខ្លាច អំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនេះ។

យោងតាមក្រសួងបានឱ្យដឹងថា គិតត្រឹមម៉ោង ៩ ព្រឹកប្រទេសចំនួន ៣៦ រួមទាំងប្រទេសសិង្ហបុរី និងហុងកុង បានដាក់បំរាមលើការចូលរបស់ប្រជាជន ដែលបានធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

ប្រទេស និងទឹកដីចំនួន៤ ទៀតរួមទាំងប្រទេសជប៉ុន បានដាក់បំរាមហាមប្រាមប្រជាជន ពីផ្នែកខ្លះនៃប្រទេសកូរ៉េ ដូចជាទីក្រុង Daegu ភាគអាគ្នេយ៍របស់ប្រទេស និងតំបន់ Cheongdo ដែលនៅជាប់គ្នា ដែលភាគច្រើននៃការឆ្លងជំងឺ QHID-19 បានកើតឡើង៕ ដោយ៖ ឈូក បូរ៉ា

To Top