សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងព្យាយាមចែកចាយម៉ាស់ ការពារដល់ប្រជាជន និងហាមឃាត់ការនាំចេញម៉ាស ជាគោលការណ៍ ដើម្បីដោះស្រាយកង្វះខាតយ៉ាងខ្លាំង នៅពេលមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាថ្មីៗនេះ។
រដ្ឋាភិបាលបាននិងកំពុងរិះរកវិធី ដើម្បីបង្កើនការផ្គត់ផ្គង់ម៉ាស់ នៅពេលដែលតម្រូវ ការបានកើនលើសការផ្គត់ផ្គង់ ចំពេលមានការកើនឡើង នៃការឆ្លងមេរោគកូវីដ-១៩ ។
ក្នុងឱកាសដឹកនាំកិច្ច ប្រជុំគណៈរដ្ឋមន្រ្តី បន្ទាន់លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា រដ្ឋាភិបាលបានចាត់វិធានការ ដើម្បីកែលម្អការផ្គត់ផ្គង់ម៉ាស់ និងចែកចាយដល់សាធារណជន ដោយស្មើភាព ៕
ដោយ ឈូក បូរ៉ា