សេអ៊ូល៖ មេដឹកនាំកំពូលកូរ៉េ ខាងជើងលោក គីម ជុងអ៊ុន បានផ្ញើលិខិតផ្ទាល់ខ្លួន ទៅកាន់ប្រធានាធិបតីលោក មូន ជេអ៊ីន បង្ហាញការគាំទ្រ ដល់កូរ៉េខាងត្បូង ដើម្បីជៀសផុតពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាថ្មីនេះ ។
នៅក្នុងលិខិតដែលផ្ញើជូនលោកមូន ជេអ៊ីន កាលពីថ្ងៃពុធលោកប្រធានគីម បានជួយឧបត្ថម្ភប្រជាជនកូរ៉េខាងត្បូង ដែលប្រយុទ្ធប្រឆាំង នឹងវីរុសនេះហើយប្រាថ្នា ឲ្យគ្រប់គ្នាសុខភាពល្អ។
ប្រភពព័ត៌មានបានឲ្យដឹងថា “មេដឹកនាំកូរ៉េខាងជើង បានលើកឡើងថា លោកនឹងគាំទ្រដោយស្ងៀមស្ងាត់ ដល់ការប្រយុទ្ធរបស់ប្រទេសកូរ៉េខាងត្បូង ប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបានបង្ហាញនូវមិត្តភាព និងការជឿទុកចិត្តឥតឈប់ឈរ ចំពោះលោកមូន” ៕
ដោយ ឈូក បូរ៉ា