បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បាននិយាយថា ប្រទេសតួកគី កំពុងតែដាក់ពង្រាយ កងកម្លាំងប៉ូលិសពិសេស១.០០០នាក់ នៅតាមព្រំដែនជាប់ប្រទេសក្រិក នៅថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ មិនឲ្យចូលមកក្នុងទឹកដីរបស់ខ្លួន ហើយលោកបានបន្ថែមថា ជនអន្តោប្រវេសន៍១៦៤នាក់ ត្រូវបានរងរបួស ដោយសារអាជ្ញាធរក្រិក។
ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ គឺត្រូវបានធ្វើឡើង ស្របពេលមានសង្គ្រាមពាក្យសម្តី រវាងទីក្រុងអង់ការ៉ា និងទីក្រុងអាតែន ក្រោយការសម្រេចចិត្តរបស់តួកគី មិនគោរពតាមកិច្ចព្រមព្រៀងឆ្នាំ២០១៦ ដែលធ្វើឡើងជាមួយសហភាពអឺរ៉ុប ទប់ស្កាតលំហូអន្តោប្រវេសន៍ខុសច្បាប់ មិនឲ្យចូលទៅអឺរ៉ុប ដើម្បីថ្នូរនឹងជំនួយរាប់ពាន់លានអឺរ៉ូ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងខេត្ត Edirne ដែលស្ថិតនៅតាមព្រំដែន ភាគពាយ័ព្យ លោក Suleyman Soylu បានមានប្រសាសន៍ថា ប៉ូលិសក្រិក បានធ្វើឲ្យជនអន្តោប្រវេសន៍ ដែលព្យាយាម ឆ្លងព្រំដែនជាច្រើននាក់រងរបួស៕ ប្រែសម្រួល៖ប៉ាង កុង