បរទេស ៖ កាសែតឥណ្ឌូណេស៊ី បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងប្រើអតីតជំរុំ សម្រាប់ជនភៀសខ្លួន ជនជាតិ វៀតណាម នៅលើកោះ Galang, Batam, Riau Islands ដើម្បីព្យាបាលអ្នក ដែលឆ្លងវីរុសថ្មីនេះ (COVID-19) ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត Jakarta Post បានរាយការណ៍ ដោយដកស្រង់សំដីមេបញ្ជាការយោធា ឥណ្ឌូនេស៊ី លោក Marshal Hadi Tjahjanto បាននិយាយថា ទីតាំងជាច្រើននៃអតីតជំរុំជនភៀសខ្លួន ដែលបានប្រើប្រាស់ក្នុងឆ្នាំ ១៩៧៩-១៩៩៦ អាចត្រូវបានប្តូរ ទៅជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺ COVID-១៩ ។
យោងតាមមន្រ្តីរូបនោះ , មជ្ឈមណ្ឌលវេជ្ជសាស្រ្ត ក៏នឹងត្រូវបានប្រើ ដើម្បីដាក់អ្នកដែលនៅដាច់ដោយឡែក ជាមួយអ្នកដែលមានការ សង្ស័យកើតជំងឺ COVID-១៩ ។
កាសែត Jakarta Post បានស្រង់សម្តីលោក Hadi Tjahjanto ថា «យើងនឹងមើលថាតើនេះ ជាពេលវេលាដ៏ត្រឹមត្រូវ ក្នុងការប្រែក្លាយទីតាំង ទៅជាមន្ទីរពេទ្យពិសេស ដើម្បីព្យាបាលអ្នកជំងឺ ដែលឆ្លងវីរុសនេះ ។ សង្ឃឹមថាផែនការនេះនឹងត្រូវបានដឹងឆាប់ៗ ហើយមន្ទីរពេទ្យ អាចត្រូវបានដាក់ឱ្យប្រើប្រាស់ភ្លាមៗ ជាពិសេសប្រសិនបើមានការឆ្លង អ្នកជំងឺនៅជិតកោះ Galang »៕
ប្រែសម្រួលៈ ណៃ តុលា