ព័ត៌មានអន្តរជាតិ

ការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី សម្លាប់ជនស៊ីវិលជាច្រើននាក់ នៅក្នុងប្រទេសស៊ីរី

បរទេស៖ បុគ្គលិកក្រុមអ្នកជួយសង្គ្រោះ បាននិយាយប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាស របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរីភាគពាយ័ព្យ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់ជនស៊ីវិលតិចបំផុត ចំនួន១៤នាក់ និងជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួស។

ក្រុមអ្នកការពារជនស៊ីវិលស៊ីរី ដែលមានឈ្មោះថា ក្រុមមួកស តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារនោះ បានវាយចំទីជម្រក សម្រាប់ប្រជាជនភៀសខ្លួន ចោលផ្ទះសម្បែងមួយ នៅជិតទីក្រុង Ma’rat Masrin ក្នុងខេត្ត Idlib ប្រទេសស៊ីរី។

ទីភ្នាក់ងារសារព័ត៌មាន The Daily Sabah បានរាយការណ៍ថា ក្រុមអ្នកអង្កេតការណ៍ មើលសិទ្ធិមនុស្សស៊ីរី បានប្រាប់ថា ប្រជាជន២៥នាក់ ត្រូវបានសម្លាប់ ឬក៏រងរបួស ហើយនិងបានហៅ ការវាយប្រហារនោះ ថាជាទង្វើសម្លាប់រង្គាល ចំណែកបុគ្គលិកមន្ទីរពេទ្យ ក្នុងទីក្រុង Ma’rat Masrin បាននិយាយថា មានមនុស្សតិចបំផុត២០នាក់ បានរងរបួស៕ ប្រែសម្រួល៖ប៉ាង កុង

To Top