សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្តល់ការគាំទ្រ ចាំបាច់ដល់អ្នកផលិតក្នុងតំបន់ នៃតម្រងក្រណាត់ ដើម្បីជួយបង្កើនការផលិតម៉ាស់ ចំពេលមានការរីករាលដាលនៃ មេរោគកូរ៉ូណាថ្មីនេះ។
ការរាតត្បាតរបស់ជំងឺកូវីដ-១៩ បានបង្កឱ្យមានកង្វះម៉ាស់ មុខយ៉ាងខ្លាំងដែលជំរុញឱ្យរដ្ឋាភិបាលណែនាំប្រព័ន្ធចែកចាយជាក់ស្តែង សម្រាប់ម៉ាស់ការពារ។
គួរបញ្ជាក់ថា យោងតាមវិធានការណ៍ដែលបាន ដាក់ឲ្យ អនុវត្តនៅថ្ងៃច័ន្ទមនុស្សអាចទិញម៉ាស់ការពារ បានតែ ២ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ពីឱសថស្ថាន នៅថ្ងៃដែលបានកំណត់នៃសប្តាហ៍ អាស្រ័យលើឆ្នាំកំណើតរបស់ពួកគេ ៕
ដោយ ឈូក បូរ៉ា