ព័ត៌មានអន្តរជាតិ

អាមេរិក​ បញ្ជាក់ពីការត្រៀមខ្លួន បន្ដកិច្ចចរចានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជេីង

វ៉ាសីនតោន៖ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក មួយរូបបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការចរចាការរំសាយ អាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើង ឱ្យបានឆាប់តាមដែលអាច ធ្វើទៅបានហើយសង្ឃឹមថានឹង ទទួលបានដំណឹងពីរបបនេះវិញ។

លោក Christopher Ford ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកសន្តិសុខអន្តរជាតិ និងមិនមែនអាវុធបានធ្វើអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មាន មួយដែលរំលឹកខួបលើកទី៥០ នៃសន្ធិសញ្ញាមិនរីកសាយអាវុធ។

ទោះបីជាមានការជួបគ្នាចំនួន ៣ លើករវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏ដោយក៏ការចរចាអំពីការ រំសាយអាវុធនុយក្លេអ៊ែររវាងភាគីទាំងពីរបានជាប់គាំងអស់រយៈពេល ជាងមួយឆ្នាំដោយសារភាព ខុសគ្នាលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ និងការផ្តល់សម្បទានដល់ កូរ៉េខាងជើងពីសហរដ្ឋអាមេរិក ៕

ដោយ ឈូក បូរ៉ា

To Top