បរទេស៖ មន្ទីរបញ្ចកោណ នៅក្នុងសប្ដាហ៍នេះ បានធ្វើការប្រកាសថា ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តយល់ព្រម លើយន្តហោះប៊ូអ៊ីង ធ្វើប្រតិបត្តិការចាក់សាំង ក្នុងអាកាស KC-46 រហូដល់ទៅ៨គ្រឿង និងសម្ភារៈពាក់ព័ន្ធ ឲ្យទៅប្រទេសអ៊ីស្រាអែល ក្នុងតម្លៃ ២,៤ពាន់ដុល្លារអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល នឹងក្លាយជាអតិថិជនអន្តរជាតិទីពីរ សម្រាប់យន្តហោះ ដឹកជជញ្ជូនប្រេងប៊ូអ៊ីង បន្ទាប់ពីប្រទេសជប៉ុន ដែលឈរក្នុងលំដាប់លេខរៀងទីមួយ។
គួរបញ្ជាក់ថា យន្តហោះដឹកជញ្ជូន និងធ្វើប្រតិបត្តិការ ចាក់សាំងក្នុងអាកាស នេះ នឹងចូលខ្លួនមកជំនួសតំណែង កងយន្តហោះ Boeing 707 ដែលបានប្រើប្រាស់ សម្រាប់ប្រតិបត្តិការចាក់សាំង ក្នុងបេសកកម្មចម្ងាយឆ្ងាយ និងមានអាយុកាល ប្រតិបត្តិការជិត៦០ឆ្នាំ ហើយយន្តហោះថ្មី ទាំងនោះ នឹងបញ្ជូនទៅអ៊ីស្រាអែល នៅចុងឆ្នាំ២០២៣៕
ប្រែសម្រួល៖ប៉ាង កុង