ព័ត៌មានអន្តរជាតិ

លោក ត្រាំ អនុម័តទឹកប្រាក់ ៨,៣ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង កូរ៉ូណាវីរុស និងលុបចោល ដំណើរទស្សនកិច្ច មជ្ឈមណ្ឌល CDC

បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានលុបចោល ដំណើរទស្សនកិច្ច មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺ នៅក្នុងរដ្ឋអាត្លង់តា នាថ្ងៃសុក្រសប្ដាហ៍នេះ ដោយលោកនិយាយថា លោកមិនចង់ទៅរំខាន ស្របពេលដែល ទីភ្នាក់ងារប្រញាប់ប្រញាល់ ទប់ស្កាត់កូរ៉ូណាវីរុស ដែលថ្មីៗនេះ បានឆ្លងទៅមនុស្ស ជាង១០០.០០០នាក់ នៅលើពិភពលោកនោះទេ។

លោក ត្រាំ បានលុបចោល គម្រោងធ្វើដំណើរ ទៅទីស្នាក់ការកណ្ដាល របស់ទីភ្នាក់ងារចម្បង របស់អាមេរិក ក្នុងការទប់ស្កាត់ជម្ងឺឆ្លងនោះ នៅមុនពេលចុះហត្ថលេខា លើច្បាប់មួយ ដែលផ្តល់ប្រាក់ ៨,៣ពាន់លានដុល្លារ សម្រាប់ទប់ស្កាត់វីរុសថ្មី មិនឲ្យរីករាល់ដាល។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីសេតវិមានមួយរូប បាននិយាយថា “មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺនេះ បានធ្វើសកម្មភាពមុននឹងត្រៀមរៀបចំ ចាប់តាំងពីដើមដំបូង ហើយលោកប្រធានាធិបតី មិនចង់ចូលទៅរំខាន ដល់បេសកកម្មមជ្ឈមណ្ឌល CDC ការពារសុខភាព និងសុខុមាលភាព របស់ប្រជាជន និងទីភ្នាក់ងារនោះឡើយ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top