ព័ត៌មានអន្តរជាតិ

យូអិន អំពាវនាវឲ្យបញ្ឈប់ ប្រតិបត្តិការយោធា នៅយេម៉ែនភ្លាម

បរទេស៖ ប្រេសិតពិសេស អង្គការសហប្រជាជាតិ លោក Martin Griffiths នៅថ្ងៃសៅរ៍នេះ បានអំពាវនាវ ឲ្យបញ្ចប់ភ្លាម នូវសកម្មភាពយោធា ធ្វើឡើងដោយភាគីសង្គ្រាម នៅប្រទេសយេម៉ែន ស្របពេលហិង្សាថ្មីៗ រវាងចលនាពួកហូធី និងកងកម្លាំងចម្រុះ ដឹកនំាដោយអារ៉ាប៊ីសាអូឌីត គម្រាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។

នៅកណ្ដាលទីក្រុង Marib លោក Martin Griffiths បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “កាលពីសប្ដាហ៍មុន ខ្ញុំបានចេញសំណើ ជាសាធារណៈមួយ ឲ្យបញ្ឈប់លើសកម្មភាព យោធានានា ហើយនៅថ្ងៃនេះ ខ្ញុំនឹងលើកឡើងជាថ្មី នូវសំណើឲ្យបញ្ឈប់ភ្លាមៗ ដោយគ្មានលក្ខខណ្ឌ។ ប្រទេសយេម៉ែន ជាធម្មតា មិនអាចរង់ចាំបានទេ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានបន្តកើតមាន នៅក្នុងខេត្ត al-Jawf ចាប់តាំងពីខែមុនមកម្ល៉េះ និងបានបញ្ចប់ដោយពួកហូធី កាន់កាប់គ្រប់គ្រង លើរដ្ឋធានី al-Hazem កាលពីសប្ដាហ៍មុន ស្របពេលដែលកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅតែបន្តធ្វើការវាយប្រហារ តាមអាកាស ទៅលើទីក្រុងនិងភូមិនានា ក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង

To Top