ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ីតាលី បញ្ជាឱ្យបិទ មិនចេញចូល តំបន់ភាគខាងជើង ក្រោយមានអ្នកស្លាប់ ដោយសារមេរោគ COVID-១៩ កើនដល់ ២៣៣នាក់

បរទេស៖ ប្រទេសអ៊ីតាលី នៅតែជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីវីរុស COVID-១៩ ដែលបានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ ២៣៣នាក់ នៅក្នុងប្រទេសនេះ និងបានឆ្លង ដល់មនុស្សជាង ៥.៨៨០ នាក់ផ្សេងទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានចុះហត្ថលេខាលើក្រឹត្យ ដែលធ្វើឱ្យតំបន់ Milan និងតំបន់ភាគខាងជើង ជាច្រើនទៀត ត្រូវបានចាក់សោរ មិនឱ្យមានការចេញចូល ដើម្បីទប់ស្កាត់ ការរីករាលដាល នៃមេរោគឆ្លងនេះ។

ក្រឹត្យនេះបានពង្រីក តំបន់ក្រហម ដែលបានប្រកាសនៅភាគខាងជើង ប្រទេសអ៊ីតាលី ដើម្បីរួមបញ្ចូលទីក្រុង Lombardy និងខេត្តមួយចំនួនទៀត ដែលចាប់ផ្តើម ពីថ្ងៃអាទិត្យនិងមានរយៈពេលរហូតដល់ថ្ងៃទី ៣ ខែមេសា។ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ គឺព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា ការប្រជុំការងារនឹងត្រូវផ្អាក។ សាលារៀន សារមន្ទីរ អាងហែលទឹក និងល្ខោននឹងត្រូវបិទ។ ក្រឹត្យនេះក៏អនុញ្ញាតឱ្យមាន“ ព្រឹត្តិការណ៍កីឡានិងការប្រកួត” ប៉ុន្តែនៅពីក្រោយទ្វារបិទទ្វារ។

សូមជម្រាបថា នៅទ្វីបអឺរ៉ុប ប្រទេសអ៊ីតាលី គឺជាប្រទេស ដែលរងផលប៉ះពាល់ ខ្លាំងបំផុត ពីវីរុសថ្មីនេះ ដោយយ៉ាងហោចណាស់ មានមនុស្សចំនួន ៥.៨៨៣នាក់បានឆ្លងជំងឺនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top