ព័ត៌មានអន្តរជាតិ

អ្នកឆ្លងមេរោគ COVID-១៩ នៅកូរ៉េខាងត្បូង កើនឡើង ដល់ជាង ៧.០០០នាក់ និងស្លាប់ ៥០នាក់

បរទេស៖ យោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) បានឱ្យដឹងថា ចំនួនអ្នកផ្ទុកមេរោគ COVID-១៩ បានកើនឡើងដល់ ៧.១៣៤ នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនអ្នកស្លាប់ សរុបចំនួន ៥០ នាក់ ដោយសារជំងឺនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាម KCDC ថា “មជ្ឈមណ្ឌល សម្រាប់ការត្រួតពិនិត្យ និងការពារជំងឺ បានប្រកាសថា រហូតមកដល់ថ្ងៃទី ៨ ខែមីនា ចំនួនអ្នកជំងឺសរុប ត្រូវបានបញ្ជាក់ថា មាន ៧.១៣៤ នាក់ដែលក្នុងនោះ ១៣០ នាក់ត្រូវបានទុក ឱ្យនៅដាច់ដោយឡែក” ។ អ្នកស្លាប់ថ្មីចំនួន ៦ នាក់ត្រូវបានចុះបញ្ជីត្រឹមថ្ងៃទី ៧ ខែមីនា។

យោងតាម KCDC ចំនួនមនុស្ស ដែលត្រូវបានរំសាយចេញ ពីមន្ទីរពេទ្យ ឬជាសះស្បើយ នៅប្រទេសកូរ៉េខាងត្បូង ឥឡូវនេះមានចំនួន ១៣០ នាក់ ហើយការធ្វើតេស្ត លើមនុស្សជាង ១៩.៣៧០ នាក់ កំពុងត្រូវបានគេដំណើរការ៕
ប្រែសម្រួលៈ ណៃ តុលា

To Top