ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង សរសេរលិខិតផ្ទាល់ដៃ ទៅកាន់កូរ៉េខាងត្បូង ដែលកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតដ៏សាហាវ

បរទេស ៖ នៅថ្ងៃនេះមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានធ្វើការផ្ញើជាលិខិត បែលមិត្តភាពមួយ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងរងការវាយប្រហារ ខ្លាំងដោយសារជំងឺរាត ត្បាតកូរ៉ូណានោះ។

យោងតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់ របស់កូរ៉េខាងត្បូង លោកYoon Do Hanបានបញ្ជាក់ថា លិខិតដែលត្រូវបានសរសេរឡើង ផ្ទាល់ដោយដៃរបស់មេដឹកនាំកូរ៉េខាងជើងគឺ ស្ថិតនៅក្នុងន័យជួយលើកទឹកចិត្ត ដល់ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាពលរដ្ឋកូរ៉េខាងត្បូងទាំងអស់ផង ក្នុងស្ថានភាពដ៏អាក្រក់បែបនេះ។

លោកគីមបានបង្ហាញ ជឿជាក់ថា កូរ៉េខាងត្បូង នឹងអាចយកជ័យជំនះ ទៅលើកូរ៉ូណា ដែលបច្ចុប្បន្នប្រទេសនេះ មានអ្នកឆ្លងដល់ទៅជាង៥០០០នាក់ ទៅហើយនោះនិង ស្លាប់ជាច្រើននាក់និង ក៏បានធ្វើការបកស្រាយពីសម្តី របស់ប្អូនស្រីរបស់ខ្លួននាប៉ុន្មាន ថ្ងៃមុននេះដែលបានប៉ះទង្គិច ដល់ប្រទេសកូរ៉េខាងត្បូងនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top