ប៊ូណូស អៃរ៉េស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអាហ្សង់ទីន បានបញ្ជាក់ថា បរុសវ័យ៦៤ឆ្នាំម្នាក់ បានឆ្លងជំងឺ COVID-19 បានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសអាហ្សង់ទីន ដែលក្លាយជាមនុស្សដំបូងគេបង្អស់ ដែលបានឆ្លងវីរុស នៅក្នុងទឹកដី អាមេរិកខាងត្បូង ។
ក្រសួងបាននិយាយថា បុរសចំណាស់នេះ មានអាការៈក្អក “គ្រុនក្តៅ ក្អក និងរលាកបំពង់ក” បន្ទាប់ពីគាត់បាន ទៅទស្សនានៅក្នុងប្រទេសបារាំង នៅក្នុងខែកុម្ភៈ ។
អ្នកជំងឺទាំងអស់ មានរោគសញ្ញាជំងឺ COVID-19 នៅក្នុងប្រទេសអាហ្សង់ទីន ដែលមានទំនាក់ទំនង ទៅនឹងការធ្វើ ដំណើរទៅកាន់តំបន់អឺរ៉ុប ហើយក្នុងចំណោមអ្នកជំងឺ៧នាក់ ក្នុងនោះរាប់បញ្ចូល ទាំងអ្នកស្លាប់ម្នាក់ផងដែរ ដែលជាអ្នកស្រុករស់នៅ Buenos Aires ។
គិតត្រឹមថ្ងៃសៅរ៍ សរុបទៅមានតិចបំផុត៩ករណី ដែលត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងប្រទេសអាហ្សង់ទីន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា