ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសចិន បានត្រូវគេរាយការណ៍មកថា មានករណីនៃអ្នកស្លាប់ថ្មីចំនួន២៧នាក់ ដោយសារវីរុសកូរ៉ូណាថ្មី ដែលនាំឲ្យអ្នកស្លាប់ នៅទូទាំងប្រទេសចិន បានកើនឡើងដល់៣.០៩៧នាក់ ។
មានករណីនៃអ្នកឆ្លងជំងឺថ្មី ចំនួន៤៤នាក់ ភាគច្រើនអ្នកដែលរស់នៅខេត្ត ហឺប៉ី ។ នេះបើយោងតាម គណៈកម្មាធិការសុខាភិបាលជាតិ បានបញ្ជាក់ដូច្នេះ ។ ដែលនេះនាំឲ្យមានអ្នកឆ្លងជំងឺ សរុបចំនួន៨០.៦៩៥នាក់ នៅក្នុងប្រទេសចិន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា